ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូ និងអត្តពលិក មកពី ម៉ាឡេស៊ី ចំនួន ៤៦នាក់ ហ្វីលីពីន ចំនួន ១៤នាក់ វៀតណាម ចំនួន៣៣នាក់ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ ដែលនឹង ប្រព្រឹត្តិទៅចាប់ថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ខាងមុខនេះ។

   គណៈប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗទៀត សរុបប្រមាណ១៨៤នាក់ ក្នុងនោះប្រតិភូ និងអត្តពលិកកម្ពុជា មានចំនួន៦៦នាក់ សូមបញ្ជាក់ផងដែរថា ប្រទេសដែលនឹងចូលរួមក្នុងកម្មវិធីនេះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕