បាត់ដំបង៖ 

អគ្គិភ័យបានឆាបឆេះផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល០១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង)រួមជាមួយ ,ទូរទស្សន៍ចំនួន០១ គ្រឿង ,កង្ហារចំនួន ០២គ្រឿង ,សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតគិតជាទឹកប្រាក់អស់ប្រហែល ៤,០០០ ដុល្លារ ( បួនពាន់ដុល្លា) ដែលម្ចាស់ផ្ទះឈ្មោះ វ៉ង់ ផា ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចយើងពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល ហើយមូលហេតុឆេះគឺផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ដោយសារម្ចាស់ផ្ទះបានបើកកង្ហារចោល ហើយទៅហូបបាយនៅផ្ទះបងស្រីបង្កើត រួចក៏បានដេកលក់នៅទីនោះ៕