កណ្តាល៖ 

បុរសជាអ្នកថ្មើរជើងម្នាក់ ត្រូវបានរថយន្តបុកបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនiងកន្លែងកើតហេតុ ខណ:តៃកុងបា នបើករថយន្ត រត់គេចបាត់ស្រមោល ដែលករណីគ្រោះថ្នាក់ចរាចរNខាងលើ បានកើតឡើងកាលពីវេលាម៉ោង ២០និង២៥នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិឬស្សីដាច់ ឃុំព្រែកអំបឹល ស្រុកស្អាង ខេត្តកណ្តាល ។ 

ប្រភពសមត្ថកិច្ចមូលដ្ធាន បានប្រាប់អោយដឹងថា÷ជនរងគ្រោះមានឈ្មោះ សេង រតនាភេទប្រុសអាយុ៤២ឆ្នាំមុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ ចំនែកខាងរថយន្ត និងតៃកុង មិនស្គាល់ម៉ាក ស្លាកលេខ និងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរឡើយ ព្រោះជាពេលយប់ស្ងាត់ បើកបុកមនុស្សស្លាប់ហើយបើករត់គេច ។ 

សមត្ថកិច្ចបានបន្តទៀតថាតាមសេចក្តីរាយការណ៏របស់ប្រជាពលរដ្ធនៅក្បែរទីតាំងកើតហេតុ  គឺមុនពេលគ្រោះថ្នាក់ មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក់ មិនស្គាល់ស្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរបានបើកក្នុងទិសដៅពីត្បូងទៅជើង(កោះធំ- តាខ្មៅ)ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានបុកជនរងគ្រោះ ដែលដើរថ្មើរជើងឆ្លងផ្លូវ ពីកើតទៅលិច ។

ក្រោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះទៅត្រួតពិនិត្យ វាស់វែង ធ្វើកំណត់ហេតុ រួចក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំនែករថយន្តនិងអ្នកបើកបរ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕