ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគបាល់ទាត់កម្ពុជា រដូវកាលថ្មី ២០២៥-២៦ បានអនុញ្ញាឲ្យគ្រប់ក្លិបអាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៦ នាក់ ដោយមិនកំណត់ថាតើកីឡាករបរទេសទាំង ៦ នាក់់នោះមកពីតំបន់ណាទេ។

ថ្លែងក្នុងពិធីចាប់ឆ្នោតរដូវកាលថ្មី កាលពីរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ លោក Piter Koo ប្រធានគ្រប់គ្រងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) បានឲ្យដឹងថា គណៈកម្មការបច្ចេកទេសបានសម្រេចហើយគឺអាចចុះឈ្មោះកីឡាករបរទេសបាន ៦ នាក់ ដោយមិនកំណត់ថា ពួកគេមកពីប្រទេសណា តំបន់ណា ឬទ្វីបណាទេ ដូច្នេះមិនមានកូតាកីឡាករអាស៊ាន ឬអាស៊ីទេ។ ក្លិបអាចចុះកីឡាករមកពីណាក៏បានឲ្យតែគ្រប់ទាំង៦នាក់។

គួរដឹងថាការប្រកួតលីគកម្ពុជារដូវកាលថ្មី មាន១១ក្រុមចូលរួមប្រកួត ក្នុងគូបើកឆាកជាការជួបគ្នារវាង ក្រុម ឡាយហ្វ ខេត្តព្រះសីហនុ ជាមួយ បឹងកេត នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ហើយថ្ងៃខែដដែលនេះ កងយោធពលខេមរភូមិន្ទ ទទួល វិសាខា។ នៅថ្ងៃអាទិត្យ ទី១០ ខែសីហា មាន៣គូទៀត៕