ភ្នំពេញ៖  ឯកឧត្ដម វ៉ាត់ ចំរើន ត្រូវបានប្រគល់ភារកិច្ចជាប្រធានស្ដីទីនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។ ចំណែកឯកឧត្ដម ខូវ ឆាយត្រូវទទួលភារៈកិច្ចជាអគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។ 


   យ៉ាងណាមិញសម្រាប់ការប្រគល់តួនាទីសំខាន់នេះធ្វើឡើងក្នុងន័យដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងគុនខ្មែរជាតិ ទៅលើឆាកអន្តរជាតិ និងឈានទៅសម្រេចគោលដៅ គុនខ្មែរក្នុងចលនាអូឡាំពិកឱ្យបានឆាប់ៗ។

 

      គួររំលឹកថា ឯកឧត្ដម វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានប្រគល់ភារកិច្ចជាប្រធានស្ដីទីនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។ចំណែកឯកឧត្ដម ខូវ ឆាយ សព្វថ្ងៃជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវទទួលភារៈកិច្ចជាអគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។ វត្តមានរបស់ថ្នាក់ដឹកនាំកីឡាទាំងពីររូបរបស់កម្ពុជា គឺឯកឧត្ដម វ៉ាត់ ចំរើន និងឯកឧត្ដម ខូវ ឆាយ នឹងដឹកនាំវិស័យគុនខ្មែរធ្វើដំណើរឆ្ពោះទៅបង្ហាញខ្លួនលើឆាកអន្តរជាតិខ្លាំងជាសព្វថ្ងៃជាក់ជាមិនខាន ស្របពេលដែលគេគ្រប់គ្នាបានស្គាល់អំពីឯកឧត្ដម វ៉ាត់ ចំរើន ជាអ្នកកីឡាជើងចាស់ដ៏មានបទពិសោធន៍មួយរូបទាំងឆាកជាតិអន្តរជាតិ ។
       រីឯ វត្តមាន ឯកឧត្ដម ខូវ ឆាយ ក៏ជាអ្នកដឹកនាំកីឡាវ័យក្មេង មានទាំងបទពិសោធន៍ ចំណេះដឹងជំនាញ ឆន្ទៈដឹកនាំ ដោយសង្កេតឃើញថាចាប់តាំងពីឯកឧត្តម ឡើងកាត់ដំណែងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មក វិស័យគុនខ្មែរនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សំគាល់ កើនឡើងទាំងសង្វ្រៀនប្រកួតតាមបណ្ដាស្ថានីយ៍ កើនឡើងទាំងដៃគូសហការឧបត្ថម្ភ កើនឡើងចំនូលរបស់កីឡាករ កីឡាការិនី និងរៀបចំកំណែទម្រង់មន្ត្រី បច្ចេកទេស បានល្អប្រសើរ ថែមទៀតផង។
 អ្វីដែលពិសេស វិស័យគុនខ្មែរ ក្រោមការដឹកនាំឯកឧត្ដម ខូវ ឆាយ បានចេញទៅប្រកួតនៅក្រៅប្រទេសទាំងកម្រិតតំបន់ និងសកលលោក ជាបន្តបន្ទាប់ផងដែរ។