ខេត្តសៀមរាប៖ ព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»ក្រោមកិច្ចសហការរៀបចំដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយរដ្ឋបាលខេត្តសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធ នៅសួនច្បារព្រះរាជដំណាក ក្រុងសៀមរាប ក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្ត ការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ និងលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ភារតភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងកិច្ចសហប្រតិបត្តិការល្អ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព»។
តួយ៉ាងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍បរិច្ចាគឈាមទទួលបានវត្តមានអញ្ជើញចូលបិច្ចាគឈាមដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដែលជាការបរិច្ចាគឈាមលើកទី១៥របស់ឯកឧត្តម ប្រធានតែម្ដង ។
តាមការបញ្ជាក់ពីសំណាក់លោក គួច ឆៃយ៉ា ប្រធានអ្នកចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានបញ្ជាក់ថា សម្រាបការព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត” ដែលជាព្រឹត្តការណ៍ធំប្រចាំខែសៀមរាបនេះ មានមហាជនចូលរួមយ៉ាងច្រើនកុះករ ហើយចំពោះលទ្ធផលនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិការ ស.ស.យ.ក. ក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងសិស្ស និស្សិត អង្គការ សមាគម តំណាងវិស័យឯកជននានា និងសាធារណជនសរុប ១៥៥៥ប្លោកលើសពីការរំពឹងទុក ដោយបានបំបែកកំណត់ត្រាការច្រើនជាង បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត លើកមុខៗ នៅរាជធានីភ្នំពេញ។
លោក គួច ឆាយ៉ា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានភ្នំពេញ ដោយឯកឧត្តម បានខ្នះខ្នែង ជួយសម្រួលមធ្យោបាយរថយន្តសម្រាប់ដឹកនាំក្រុមបាល់ទាត់ពិធីករកកីឡាកម្ពុជា ក្នុងបេសកម្មមកកាន់ខេត្តសៀមរាប ព្រមទាំងអរគុណចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានជួយសម្រួលនិងសហការយ៉ាងស្អិតរលួមតាំងសន្និសុខ សណ្ដាប់ធ្នាប់ អនាម័យ និងអរគុណដល់បណ្ដាដៃគូសហការឧបត្ថម្ភនានា ដែលបានជួយជ្រោមជែងព្រឹត្តការណ៍សប្បុរធម៌មួយនេះ ។
ការប្រកួតមិនផ្ដោតលើលទ្ធផលឈ្នះចាញ់នោះទេ តែជាការបង្ហាញអំពីការចូលរួមកិច្ចការងារសង្គម លេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព បំផុសចលនាចូលរួមកិច្ចការងារផ្សេងៗជួយដល់សង្គម ដែលជាកម្លាំងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិរបស់យើង។








.jpg)