បាត់ដំបង៖ 

កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ចក់ ខា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាង៖

ម្សៅក្រាមពណ៌ សថ្លា ចំនួន ៧កពា្ចប់តូច ទម្ងន់ ៣.០៥ក្រាមថ្លឹងទាំងថង់ និងទូរស័ព្ទដៃ២គ្រឿង។

បច្ចប្បុន្ន ជនសង្ស័យរួ មជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕