សង្ស័យចុះដោះសន្ទូចក្នុងទឹកប្រឡាយ ក៏បណ្តាលអោយលង់ស្លា.ប់យ៉ាងអាណោចអាធ័ម

National • June 06, 2025
 សង្ស័យចុះដោះសន្ទូចក្នុងទឹកប្រឡាយ ក៏បណ្តាលអោយលង់ស្លា.ប់យ៉ាងអាណោចអាធ័ម

បាត់ដំបង៖

ក្មេងប្រុសសិស្សសាលាម្នាក់ សង្ស័យចុះដោះសន្ទូចក្នុងទឹកប្រឡាយ  ក៏បណ្តាលឲ្យលង់ស្លា.ប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង៣៥នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សាកសពក្មេងរងគ្រោះ មានឈ្មោះ ទូច សុខទិត្យ ភេទប្រុស អាយុ០៨ឆ្នាំ រស់នៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុ ក្មេងរងគ្រោះខាងលើ បានចេញពីផ្ទះទៅសាលារៀន ហើយ ក្រោយវិលត្រឡប់មកពីសាលារៀនវិញមិនឃើញមកផ្ទះ ក៏មានការសង្ស័យឆោឡោ នាំគ្នាដើរស្វែងរក រហូតប្រទះឃើញស្លា.ប់នៅក្នុងទឺកប្រឡាយតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យកោសល្យវិច័យនិងបានសន្និដ្ឋានថា ការស្លា.ប់របស់ក្មេងរងគ្រោះ មូលហេតុសង្ស័យចុះទៅដោះសន្ទូចដោយ ធ្វេសប្រហែស ក៏បណ្តាលអោយលង់ទឹកស្លា.ប់តែម្តង បន្ទាប់មក ក៏បានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕











x Enlarged Image