កំពង់ឆ្នាំង៖ 

ប្រជាពលរដ្ឋ ភ្ញាក់ផ្អើលពេញភូមិទាំងយប់ ក្រោយពីឃើញសត្វគោមួយក្បាល មានស្នាម ដាច់រហែកសាច់ នឹកស្មានតែសត្វខ្លា ហែកស៊ី ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ច ចុះត្រួតពិនិត្យនិងស្រាយជ្រាវ ទើបដឹងថាសត្វគោដែលងាប់នោះ ត្រូវបុរសម្នាក់ លួចយកទៅកាប់សម្លាប់។

លោកឧត្តមសេនីយ៍ត្រី  ប៉ុល វុទ្ធី  ស្នងការរង ទទួលផ្នែកព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង បានអោយដឹងថាករណីលួចគោនេះ បង្កអោយការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៩យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចវាលស្រែស្ថិតនៅភូមិ ច្រករមៀត ឃុំ អូរឬស្សី ស្រុកកំពង់ត្រឡាច។ 

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បន្តឱ្យដឹងទៀតថា៖ក្រោយពីទទួលពាក្យបណ្តឹងពីម្ចាស់គោ ឈ្មោះ ល័ស ម៉ៃសារ៉ស់ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ នៅភូមិ ច្រករមៀត ឃុំ អូរឬស្សី ស្រុក កំពង់ត្រឡាច និងឈានទៅស្រាវជ្រាវកំណត់បានមុខសញ្ញាចំនួន០១នាក់ឈ្មោះ ហៃ ខទែល ហៅ ញាញ់ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិច្រករមៀត ឃុំ អូរឬស្សី ស្រុកកំពង់ត្រឡាច។ 

ក្រោយសាកសួរបំភ្លឺនៅចំពោះមុខជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចសត្វគោខាងលើពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូកខេត្ត ចាត់ការតាមនីតិវិធី៕