ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងអំពី កីឡាគឺជាស្ពាននៃការរក្សាទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍

Sports • June 28, 2025
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងអំពី កីឡាគឺជាស្ពាននៃការរក្សាទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍

        ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ថា៖ «កីឡាគឺជាស្ពាននៃការរក្សាទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យកាន់តែមានភាពស្និទ្ធស្នាលតាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក។


 លើសពីនេះ កីឡាបានរួមចំណែកថែរក្សាកម្លាំងកាយរឹងមាំ លើកកម្ពស់សុខភាព ដែលជាកត្ដាសំខាន់ នៃការផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាប្រជាពលរដ្ឋដែលមានគំនិតច្បាស់លាស់ មានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើការងារអភិវឌ្ឍន៍ប្រទេសជាតិ»។ សម្រាប់ការប្រកួតនេះគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែមិថុនា ដោយមានអត្តពលិក ៦ប្រទេសចូលរួម គឺមានម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា៕

យ៉ាងណាមិញ មានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា ។









x Enlarged Image