ស៊ីរ៉ែនអាសន្នបានបន្លឺឡើងក្នុងទីក្រុង តែល អាវីហ្វរបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃចន្ទ ទី23 ខែមិថុនានេះ ខណៈដែលប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមក។ គួរបញ្ជាក់ផងដែរថា ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ការឆ្លើយតបសងសឹងរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចលូកដៃចូលទៅក្នុងជម្លោះ ដោយបានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ទី22 ខែមិថុនា ដែលជាសកម្មភាពយោធាដ៏ធំបំផុតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមចាប់តាំងពីបដិវត្តឆ្នាំ 1979។