បណ្តាអ្នកគាំទ្ររបស់តារាសម្តែង អេ ផនធីប បានបង្ហាញក្តីបារម្ភ និងផ្តល់ជាកំលាំងចិត្តហូរហែ ក្រោយ ប៉ ណាត់ថាវុត ស្វាមីរបស់តារាសម្តែងស្រីរូបនេះ ចេញមកប្រាប់ពីព័ត៌មានអាក្រក់មួយថា ភរិយារបស់លោកគឺអ្នកនាង អេ ផនធីប កំពុងសម្រាកនៅមន្ទីរពេទ្យព្យាបាលជំងឺមហារីក។ ជាមួយការប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលនេះ លោក ប៉ ណាត់ថាវុត ក៏បានបញ្ចេញវីដេអូខ្លីមួយខណៈពេលដែល អ្នកនាង អេ ផនធីប កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យផងដែរ។ យ៉ាងណាមិញ ក្រោយពេញព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ បណ្តាមិត្តរួមអាជីពជាច្រើនក៏បានបង្ហាញក្តីបារម្ភទៅកាន់គូស្នេហ៍តារាសម្តែងមួយគូនេះដូចគ្នាដែរ។
ដោយឡែក ថ្មីៗនេះ អ្នកនាង អេ ផនធីប ក៏បានចេញសារមួយនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា ចង់ឱ្យអ្នកទាំងអស់គ្នាផ្តល់ជាកំលាំងចិត្តដល់នាង ហើយនាងនឹងលម្អិតពីរឿងរ៉ាវដែលបាននឹងកំពុងកើតឡើងលើខ្លួននាង នៅក្នុង Channel YouTube របស់ខ្លួនផ្ទាល់តែម្តង៕
