ប្រធានាធិបតី ត្រាំ ប្រកាសថា ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមបទឈប់បាញ់មួយ

International • June 24, 2025
ប្រធានាធិបតី ត្រាំ ប្រកាសថា ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមបទឈប់បាញ់មួយ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី23 ខែមិថុនាថា បទឈប់បាញ់ "ពេញលេញ និងគ្រប់គ្រាន់" មួយ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ នឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី ត្រាំ បានបន្តថា "តាមការសន្និដ្ឋាន អ្វីៗទាំងអស់កំពុងដំណើរការ ខ្ញុំ អបអរសាទរដល់ប្រទេសទាំងពីរ អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលមានភាពរឹងមាំ ក្លាហាន និងវៃឆ្លាតដើម្បីបញ្ចប់នូវអ្វីដែលគួរហៅថា "សង្រ្គាមរយៈពេល 12 ថ្ងៃ" មួយនេះ។ ឆ្លើយតបទៅនឹងការប្រកាសនេះ រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាគី (Abbas Araqchi) បាននិយាយកាលពីព្រឹកថ្ងៃអង្គារ ទី24 ខែមិថុនានេះថា មិនមាន "កិច្ចព្រមព្រៀង" ស្តីពីបទឈប់បាញ់ណាមួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ តែប្រសិនបើអ៊ីស្រាអែលបញ្ឈប់ "ការឈ្លានពានខុសច្បាប់" មួយនេះ អ៊ីរ៉ង់ក៏នឹងមិនបន្តការឆ្លើយតបរបស់ខ្លួនដែរ។





x Enlarged Image