ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក ម៉ាសួត ប៉េហ្សេស្គៀន (Masoud Pezeshkian) បានប្រកាសកាលពីថ្ងៃអង្គារ ទី3 ខែមិថុនាថា ទីក្រុងតេអេរ៉ង់ នឹងមិននឹងឱនក្បាលចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក ឲ្យរុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបដិសេធសំណើររបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយចាត់ទុកជាខាតបង់របស់ទីក្រុងតេអេរ៉ង់។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមការបដិសេដធ៍ទាំងអស់របស់ប្រទេសអីរ៉ង់ជុំវិញសំណើររបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមាន ការទាមទារលុបចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ការបញ្ជូនទៅក្រៅប្រទេសនូវសារធាតុអ៊ុយរ៉ាញ៉ូម និងវត្ថុធាតុដើមសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ ស្របពេលដែលទីក្រុងតេអេរ៉ង់បានបញ្ជាក់ថា ខ្លួនចង់អភិវឌ្ឈន៍បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ ព្រមទាំងបានច្រានចោល នូវការចោទប្រកាន់របស់មហាអំណាចលោកខាងលិចដែលថាខ្លួនកំពុងស្វែងរកការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។