មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយូតាឡា អាលី ខាមីនី (Ayatollah Ali Khamenei) បានប្រកាសកាលពីថ្ងៃពុធ ទី18 ខែមិថុនាថា ប្រទេសអ៊ីរ៉ង់ នឹង "គ្មានមេត្តា" ដល់អ៊ីស្រាអែលឡើយ ខណៈដែលសង្រ្គាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ឈានចូលដល់ថ្ងៃទី 7 ហើយ បើទោះបីជាមានការអំពាវនាវពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យអ៊ីរ៉ង់ធ្វើការចុះចាញ់ដោយគ្មានលក្ខខណ្ឌក៏ដោយ។ លោក ខាមីនី បានបន្ថែមថា "យើងនឹងធ្វើការសងសឹង យ៉ាងខ្លាំងក្លាចំពោះរបប ហ្សាយ័នីស (Zionist) របស់ក្រុមភេរវករ និង គ្មានមេត្តា សម្រាប់ពួកគេឡើយ"។ លោកប្រធានាធិបតី ត្រាំ បានព្រមានថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិក គឺមានដែនកំណត់ ហើយថា សហរដ្ឋអាមេរិក ដឹងពីទីតាំងលាក់ខ្លួន និងអាចសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គ្រប់ពេលវេលា ប៉ុន្តែមិនទាន់ដល់ពេលនោះទេ ដែលនេះ ជាការលើកឡើងដែលកាន់តែបង្កការព្រួយបារម្ភថា តើសហរដ្ឋអាមេរិក និងចូលរួមនៅក្នុងសង្រ្គាមនេះ ឬយ៉ាងណា។