មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម លោកឧត្តមសេនីយ មូហាម៉េដ ផាកពួ (Mohammad Pakpour) បានព្រមាន "សត្រូវ" របស់ប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងការវាយប្រហារ "ដោយចេតនា" ណាមួយ នាពេលខាងមុខ ដោយថា អ្នកប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា"។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់អស់រយៈពេល 12 ថ្ងៃ បទឈប់បាញ់មួយត្រូវបានប្រកាសដោយលោក ប្រធានាធិបតីសហរដ្ឋ អាមេរិក ដូណាល់ ត្រាំ។ សង្រ្គាមរយៈពេល 12 ថ្ងៃនេះ បានសម្លាប់ជិវិតជនជាតិអ៊ីរ៉ង់ចំនួន 610 នាក់ និងប្រមាណ 5000 នាក់ទៀតរងរបួស ខណៈដែលនៅអ៊ីស្រាអែល មានមនុស្សចំនួន 28 នាក់បានស្លាប់ រាប់រយនាក់ទៀតរងរបួស។