ប្រទេសសមាជិកចំនួន 4 របស់អង្គការណាតូ បានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងប្រទេសប៊ុលហ្គារីកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដែលជាផ្នែកនៃសមយុទ្ធ បាល់ខាន់ សេនធីណែល 25 (Balkan Sentinel 25) របស់អង្គការណាតូ។ សមយុទ្ធនេះ មានការចូលរួមពីទាហានអាមេរិក អីតាលី រ៉ូម៉ានី គ្រឿងសព្វាវុធ កងកម្លាំងជើងគោក និងទ័ពអាកាសរបស់ប្រទេសប៊ុលហ្គារី។