លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី15 ខែមិថុនាថា លោកសង្ឃឹមថា អ៊ីស្រាអែល និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយ តែពេលខ្លះប្រទេសនីមួយៗ ត្រូវតែប្រយុទ្ធជាមុនសិន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រការការពារជាតិរបស់អ៊ីស្រាអែល ប៉ុន្តែបានបដិសេធមិននិយាយថាលោកនឹងស្នើសុំឲ្យសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់លោកមួយនេះ ផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់នោះទេ។