បន្ទាយមានជ័យ៖
រយៈពេល៥ថ្ងៃ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ទទួល ពលករបានជាង១ម៉ឺននាក់ និងពលករថៃចេញទៅជិត២ពាន់នាក់ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ខេត្តបន្ទាយមានជ័យ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាន ប្រាប់ថា៖រយៈពេល៥ថ្ងៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ទទួលពលករខ្មែរ បានជាង១ម៉ឺននាក់ ចាប់ពីថ្ងៃទី២៤ដល់២៨ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន១,០៦១៧ នាក់ (១ម៉ឺន ៦រយ១៧) ស្រី ៥,១៤៩ (៥ពាន់១រយ៤៩) នាក់ និងម៉ូតូរថយន្តជិត៥០០គ្រឿង និង ពលរដ្ឋថៃចេញពីកម្ពុជាទៅថៃ វិញ មានចំនួន១,៨០០ (១ពាន់៨រយ) នាក់ ស្រី ៩២៤ នាក់។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ បានប្រាប់ថា៖ស្ថានការព្រំដែន
កម្ពុជា.ថៃ ភាគីថៃ បានបន្ថយម៉ោងនិងបិទច្រកព្រំដែនថៃដោយឯកតោភាគី កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៥ ដែលបន្ថយពេលវេលាចេញ-ចូលថៃ បើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ។ កម្ពុជាបើកចេញ.ចូលពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច ហើយសម្រួលដល់ សិស្សចេញ.ចូលនិងអ្នកជម្ងឺចេញ.ចូលបន្ថែមចាបពីម៉ោង៦ដល់ម៉ោង៨ព្រឹកល្ងាច ពីម៉ោង ៥ដល់៦ល្ងាច។
លោក បានបញ្ជាក់ថា៖ចំពោះស្ថានការណ៍៣ទៅ៤ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥ ភាគីថៃ បានបើកចាប់ពីម៉ោង៨ព្រឹក បិទនៅម៉ោង៤រសៀល តែភាគីកម្ពុជាមិនមានបទបញ្ជាឲ្យបើកទេ តែសម្រួលដល់ប្រជាពលរដ្ឋទាំងពីរប្រទេសចូលទៅកាន់ប្រទេស រៀងខ្លួនវិញ ដែលខាងកម្ពុជាឃើញមានក្រុមការងារចម្រុះរងចាំទទួល និងដឹកជញ្ជូន ដល់លំនៅដ្ឋាន៕