កណ្តាល ៖
ដាច់ចិត្តឥតស្តាយស្រណោះ ដែលស្ត្រីរងគ្រោះមុនចងកធ្វើអត្តឃាតឈ្លៀតសរសេរសំបុត្រជាបណ្តំាផ្តាំមុនលាប្តីនិងកូន ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៩ខែមិថុនាឆ្នំា២០២៥នៅចំណុចភូមិព្រែកអញ្ចញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលព្រែកឬស្សី បានប្រប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ លឹម ចាន់ឆវីរីកា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ។ ចំពោះវត្ថុតាង មាន៖ ក្រម៉ាក្រឡាការ៉ូពណ៌ក្រហមលាយលឿង ប្រវែង១,២០ម៉ែត្រ, ក្រដាសបណ្ដាំមួយសន្លឹក ។
សមត្ថកិច្ច បានប្រាប់បន្តទៀតថាក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកអធិការក្រុងតាខ្មៅ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌និងកម្លាំងផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ ចុះទៅពិនិត្យករណីចងក នេះ ដោយសហការជាមួយគ្រូពេទ្យ អាជ្ញាធរ និងបុស្តិ៍ ព្រែកឬស្សី ។ យោងតាមលោកគ្រូពេទ្យនិងជំនាញ បានសន្និដ្ឋានថាជនរងគ្រោះ ស្លាប់ដោយសារអត្តឃាត(ចងក)ពិតប្រាកដមែន ហើយ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕