ផេះ និងធូលី បានគ្របដណ្តប់ពាសពេញផ្លូវ និងដំបូលផ្ទះរបស់ប្រជាជនដែលរស់នៅក្បែរភ្នំភ្លើង លីវូតូប៊ី ឡាគី ឡាគី (Lewotobi Laki laki) របស់ប្រទេសឥណ្ឌូណេស៊ីដែលផ្ទុះឡើងកាលពីថ្ងៃពុធ ទី18 ខែមិថុនា។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសព្រមានពីអាសន្ននៃការផ្ទុះភ្នំភ្លើងទៅក្នុងកម្រិតគ្រោះថ្នាក់បំផុត និងព្រមានពីលំហូរកម្អែភ្នំភ្លើង ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង។ ជាមួយគ្នានេះ ដោយយ៉ាងហោចណាស់ជើងហោះហើរ 17 ក្នុងនោះ ជើងហោះហើរអន្តរជាតិចំនួន 12 និងក្នុងស្រុកចំនួន 5 ត្រូវបានលុបចោល យោងតាមការផ្ទុះឡើងនៃភ្នំភ្លើងនេះ។ គួរបញ្ជាក់ផងដែរថា ភ្នំភ្លើង លីវូតូប៊ី ឡាគី ឡាគី ផ្ទុះឡើងចុងក្រោយ កាលពីខែឧសភា ដែលក៏ជំរុញឲ្យអាជ្ញាធរប្រកាសអាសន្នដល់កម្រិតគ្រោះថ្នាក់បំផុត។