មេដឹកនាំក្រុមប្រទេសរីកចម្រើនទាំង 7 ឬ G7 បានថតរូបអនុស្សាវរីយនៅមុនកិច្ចប្រជុំកំពូលដែលធ្វើឡើងក្នុងទីក្រុង កាណាណាស្កីស (Kananaskis) របស់ប្រទេសកាណាដាកាលពីថ្ងៃចន្ទ ទី16 ខែមិថុនា ខណៈដែលភាពតានតឹងពាណិជ្ជកម្ម និងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរំពឹងថានឹងក្លាយជារបៀបវារៈកំពូលនៅក្នុងកិច្ចពិភាក្សា។ យោងតាមមន្ត្រីសហរដ្ឋអាមេរិក លោកប្រធានាធិបតី ត្រាំ នឹងមិនចុះហត្ថលេខាលើសេចក្តីព្រាង ពីមេដឹកនាំក្រុមប្រទេស G7  ដែលអំពាវនាវឲ្យមានការបន្ធូរបន្ថយជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ។ សេចក្តីព្រាងសេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ពីការការពារស្ថិរភាពទីផ្សារ ទីផ្សារថាមពល បូករួមទាំងការបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មិនត្រូវអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរឡើយ ហើយអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។