ប្រធានាធិបតីប្រទេសបារាំងនិយាយថា តំបន់ ហ្រ្គីនលេន (Greenland) មិនមែនសម្រាប់លក់ ឬយកនោះទេ
កាលពីថ្ងៃអាទិត្យថ្ងៃទី 15 ខែមិថុនា លោកប្រធានាធិបតីប្រទេសបារាំង អែម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសសន្យាគាំទ្រដល់តំបន់ ហ្រ្គីនលេន (Greenland) ដោយនិយាយថា ទឹកដីកោះតំបន់ អាកតិក (Arctic) មួយនេះ មិនមែនសម្រាប់លក់ និងគំរាមដណ្តើមយកដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះទេ ព្រមទាំងបានអំពាវនាវដល់មេដឹកនាំអឺរ៉ុបទាំងអស់ ឲ្យចាត់វិធានការណ៍លើបញ្ហានេះ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីតំបន់ហ្គ្រីនឡែន ជេន ហ្រ្វីដេរីក នីលសិន (Jens-Frederik Nielsen) បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ម៉ាក្រុង សម្រាប់ការគាំទ្រដ៏រឹងមាំ អំឡុង "ពេលនៃការប្រកាសចង់បានម្តងហើយម្តងទៀតរបស់លោកប្រធានាធិបតី ត្រាំ" នេះ។