សម្រាប់ការសាងសង់ដំណាក់កាលទី១ មាន ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០២ ទីលាន មជ្ឃមណ្ឌលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន ០១។
ទីលានហ្វឹកហាត់ថ្មី នឹងបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទាំងឈុតធំ និងឈុតយុវជន ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ មានទីលានដែលមានទំហំធំទូលាយ កន្លែងហាត់កាយសម្បទា និងកន្លែងអប់រំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កីឡាករទាំងមូល។
លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានប្រសាសន៍ថា៖"នេះលើសពីគម្រោងសាងសង់ វាជាការប្តេជ្ញាចិត្តចំពោះអនាគតនៃក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ។ ទីលានហ្វឹកហាត់ថ្មីរបស់យើងនឹងផ្តល់ភាពងាយស្រួលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិករបស់យើងឱ្យឈានដល់កម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ"។ ការវិនិយោគនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការរីកលូតលាស់ទាំងការប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ដោយពង្រឹងតួនាទីរបស់ខ្លួនជាក្លឹបបាល់ទាត់ដែលមានការគិតឆ្ពោះទៅមុខបំផុតនៅក្នុងតំបន់។
ចំពោះទីលានហ្វឹកហាត់នេះដែរមានមូលដ្ឋាននៅ ៖ តំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល។