ភ្នំពេញ៖ ត្រឹមរយៈពេល ១ព្រឹក ម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយ ៣២គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយមាស ១៣ ប្រាក់ ១៥ និងសំរឹទ្ធ ៤ នៃការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេហ៍ លើកទី២ ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ។ ការប្រកួតនេះ មានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា ។
យ៉ាងណាមិញសម្រាប់ ពិធីបើកការប្រកួតផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃសៅរ៍នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕