ជើងឯកតៃក្វាន់ ដូ ITF អាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ នឹងចាប់ផ្ដើមពីព្រឹកស្អែក ថ្ងៃទី២៨ ខែមិថុនា នេះហើយ

Sports • June 27, 2025
 ជើងឯកតៃក្វាន់ ដូ ITF អាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ នឹងចាប់ផ្ដើមពីព្រឹកស្អែក ថ្ងៃទី២៨ ខែមិថុនា នេះហើយ

 ភ្នំពេញ៖ ព្រឹត្ដិការណ៍ប្រកួតកីឡាតៃក្វាន់ ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ គឺចាប់ផ្ដើមពីព្រឹកស្អែក ថ្ងៃទី២៨ ខែមិថុនា នេះហើយ

ឯកឧត្ដម ផាន់វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធតៃក្វាន់ដូ កម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចនេះ ថា កីឡាករ-កីឡាការិនីជម្រើសជាតិសរុប១៩៧នាក់ នៃប្រទេសទាំង ៦ បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីត្រៀមប្រកួតគ្រប់គ្នាអស់ហើយ លើកលែងតែប្រទេសថៃឡង់ត៍ដែលកំពុងមានបញ្ហាប្រទាំងប្រទើសគ្នាជាមួយកម្ពុជា មិនបានចូលរួម។



ប្រតិភូ នៃប្រទេសកូរ៉េខាងជើងដែលជាប្រភពដើមនៃប្រភេទកីឡាតៃក្វាន់ដូ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្ដិការណ៍នេះ ប៉ុន្ដែពុំមានកីឡាករត្រូវចូលរួមប្រកួតនោះទេ។ តាមរយៈព្រឹត្ដិការណ៍នេះ ក៏ជាផ្នែកមួយជួយផ្សព្វផ្សាយទេសចរណ៌កម្ពុជាដែរ ដោយគណៈកម្មការនឹងមានឡានជូនប្រតិភូ និងកីឡាករទស្សនារមណីយដ្ឋានវត្ដភ្នំ ព្រះបរមរាជវាំង និងសារមន្ទីជាតិ។ ក្រោយការប្រកួតកម្ពុជា ក៏មានរៀបចំដំណើរទស្សនកិច្ចមួយសម្រាប់កីឡាករដែលមិនទាន់អញ្ជើញទៅប្រទេសរបស់ខ្លួនវិញភ្លាមៗ ក៏គណៈកម្មការមានរៀបចំដំណើរទស្សនកិច្ចមួយទៅប្រាសាទអង្គរវត្ដផងដែរ។





x Enlarged Image