អ្នកគាំទ្រសាទរក្រោយ ជុង យ៉ុងវ៉ា (Jung Yong hwa) សមាជិកក្រុម ស៊ីអ៊ែនប្ល៊ូ (CNBLUE) បានបង្ហើបគម្រោងត្រៀមបញ្ចេញ Mini Album ទោលទី ៣ របស់ខ្លួនដែលមានឈ្មោះថា ជុង យ៉ុងវ៉ា សឺដ មីនី អ៊ែលបឹម វ័ន ឡាស់ ឌេយ៍ (Jung Yong Hwa 3rd Mini Album [One Last Day])។ ជាមួយគ្នានេះ ទីភ្នាក់ងាររបស់ផលិតកម្ម FNC Entertainment បានធ្វើការបញ្ចេញ Concept រូបភាពរបស់តារាចម្រៀងប្រុសរូបនេះជាច្រើនសន្លឹកផងដែរ។

យ៉ាងណាមិញ គ្រាន់តែធ្វើការបញ្ចេញរូបភាពខាងលើតែប៉ុន្មានសន្លឹកប៉ុណ្ណោះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ដែលស្នេហាវិស័យ K-Pop នេះផ្ទាល់តែម្តង។

គួរឱ្យដឹងថា Mini Albume ទោលទី ៣ របស់ ជុង យ៉ុងវ៉ា (Jung Yong hwa) សមាជិកក្រុម ស៊ីអ៊ែនប្ល៊ូ (CNBLUE) ដែលមានឈ្មោះថា ជុង យ៉ុងវ៉ា សឺដ មីនី អ៊ែលបឹម វ័ន ឡាស់ ឌេយ៍ (Jung Yong Hwa 3rd Mini Album [One Last Day]) នឹងចេញជាផ្លូវការនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ៕