បេក្ខជនប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក លី ជេយ៉ុង (Lee Jae-myung) ដែលបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអង្គារ ទី3 ខែមិថុនា បានថ្លែងថា លោកនឹងមិនភ្លេចកាតព្វកិច្ចរបស់ប្រធានាធិបតី ក្នុងការបង្រួបបង្រួមប្រជាជននោះទេ ហើយលោកក៏នឹងស្វែងរកមធ្យោបាយសម្រាប់ការបង្កើតទំនាក់ទំនងឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។ ជ័យជម្នះរបស់លោក លី បានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី 4 របស់អាស៊ីមួយនេះ បន្ទាប់ពីការទម្លាក់តំណែងអតីតលោកប្រធានាធិបតី យុន សុកយូល ជុំវិញការប្រកាសដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីនោះ។