តារាសម្តែង លីវ អ៊ីចូវ (Luo Yizhou) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយត្រូវចុងដាវចាក់ចំមុខអំឡុងពេលសមឆាកត្រៀមចូលសម្តែង។ ក្រុមការងារបានបញ្ជូនតារាប្រុសរូបនេះទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីតាមដានអាការយ៉ាងយកចិត្តទុកដាក់បំផុត។

នេះមិនមែនជាឧប្បត្តិហេតុលើកដំបូងរបស់លោកនោះឡើយ ដោយកន្លងមក លីវ អ៊ីចូវ (Luo Yizhou) ធ្លាប់ធ្លាក់ពីលើខ្នងសេះ អំឡុងពេលថតខ្សែភាពយន្ត ព្រះនាងត្រចៀកកាំ២០២៥ ផងដែរ។

លីវ អ៊ីចូវ (Luo Yizhou) គឺជាតារាចម្រៀង អ្នករាំ និងតារាសម្តែង ដែលល្បីល្បាញតាមរយៈកម្មវិធី Youth With You 3 នៅក្នុងឆ្នាំ ២០២១ មុននឹងបង្ហាញខ្លួននៅក្នុងក្រុមរាំ IXFORM និងបានក្លាយជាតួសម្តែងប្រចាំមហោស្រពជាតិនៃប្រទេសចិននៅក្នុងឆ្នាំ ២០២២។ 

គួរឱ្យដឹងថា លីវ អ៊ីចូវ (Luo Yizhou) បានបញ្ចប់ការសិក្សាពី The Central Academy of Drama ដោយទទួលបានពិន្ទុក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមបេក្ខជនជាបុរស។ ថែមទាំងជាសិស្សក្មេងជាងគេដែលធ្លាប់ចូលរៀននៅក្នុងស្ថាប័នសិល្បៈកងទ័ពរំដោះប្រជាជន ដែលកាលនោះលោកមានវ័យត្រឹមតែ ១១ ឆ្នាំប៉ុណ្ណោះ៕