ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២៤/២០២៥ ត្រូវបានបិទបញ្ចប់ ខខណៈក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើង ហើយក៏ ជាក្រុមដែលឈ្នះ MVP កីឡាករ ល្អប្រចាំការប្រកួត ច្រើនជាងគេ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) នេះផងដែរ។
សម្រាប់ក្រុមឈ្នះ MVP ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) ឆ្នាំ២០២៤-២៥ មានដូចជា ៖ ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ MVP ចំនួន ២៥លើក ,ក្រុមវិសាខា ឈ្នះ MVP ចំនួន ២៤លើក ,ក្រុមភ្នំពេញក្រោន ឈ្នះ MVP ចំនួន ២៤លើក,ក្រុមអង្គរថាយហ្កឺរ ឈ្នះ MVP ចំនួន ១៥លើក
,ក្រុមណាហ្គាវើលដ៍ ឈ្នះ MVP ចំនួន ១៤លើក ,ក្រុមបឹងកេត ឈ្នះ MVP ចំនួន ១៤លើក ,ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ឈ្នះ MVP ចំនួន ១៤លើក ,ក្រុមTiffy Army ឈ្នះ MVP ចំនួន ១៤លើក
,ក្រុមគិរីវង់សុខសែនជ័យ ឈ្នះ MVP ចំនួន ៧លើក ,ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ឈ្នះ MVP ចំនួន ៦លើក និងក្រុមសមាគមក្រសួងមហាផ្ទៃ ឈ្នះ MVP ចំនួន ៣លើក ៕