កាលពីថ្ងៃទី ២៥ ខែមិថុនា កន្លងទៅ Park Bom បានបង្ហោះរូបភាពថ្មីនៅលើបណ្តាញសង្គម ជារូបភាព Selfie ពាក់អាវវាលក្លៀក បែបសប្បាយៗ។
យ៉ាងណាមិញកាលពីកន្លងទៅ Park Bom ធ្លាប់ត្រូវបានមហាជនរិះគន់ទៅលើរឿងថត Selfie នេះដូចគ្នា ដោយពួកគេបាននិយាយថានាងប្រើ Filter ជ្រុលហួសហេតុ ដែលមើលទៅដូចមិនមែនជាខ្លួននាង។ ជាមួយគ្នានេះ Park Bom ក៏បានបដិសេធថា នាងមិនបានប្រើ Filter នោះទេ។
ដោយឡែក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៥ 2NE1 បានឡើងសម្តែងនៅក្នុងកម្មវិធី ហេដ អ៊ីន ឌឹ ខ្លៅដ្ស៍ អេល អេ ធ្វិនធីធ្វិនធីហ្វាយវ៍ (Head In The Clouds LA 2025) ដែលការសម្តែងនោះគ្មានវត្តមានរបស់ Park Bom នោះទេ និងបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបារម្ភពីនាងផងដែរ។ ប៉ុន្តែ ការដែល Park Bom មិនបានឡើងសម្តែងក្នុងព្រឹត្តិការណ៍ខាងលើ វាមិនមែនជារឿងចម្លែកនោះទេ ព្រោះ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ អ្នកនាំពាក្យឱ្យ D-Nation Entertainment បានចេញមកជម្រាបរួចហើយដែរថា Park Bom សម្រេចចិត្តមិនចូលរួមក្នុងកម្មវិធី ហេដ អ៊ីន ឌឹ ខ្លៅដ្ស៍ អេល អេ ធ្វិនធីធ្វិនធីហ្វាយវ៍ (Head In The Clouds LA 2025) ដោយសារមានហេតុផលផ្ទាល់ខ្លួន។
គួរឱ្យដឹងថា បន្ទាប់ពីត្រលប់មករួមក្រុមជាមួយ 2NE1 វិញ តារាចម្រៀងចាយសម្រស់ Park Bom បានស្រកគីឡូ រហូតដល់ទៅ ១១ គីឡូឯណោះ ដោយការស្រកនេះបានធ្វើឱ្យនាងកាន់តែមានភាពទាក់ទាញ និង កាន់តែក្មេងជាងមុនផងដែរ៕
