កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុន យូណាយធីដ អាធីសថ៍ អេយ៍ដ្យឹនស៊ី (United Artist Agency) បានឱ្យដឹងថា តារាសម្តែង រ្យ៉ូ ជុនយ៉ល (Ryu Jun-yeol) បានចូលជាសមាជិកថ្មីរបស់ក្រុមហ៊ុនជាផ្លូវការ។
តារាប្រុសរូបនេះ បានទាក់ទាញចិត្តអ្នកគាំទ្រតាមរយៈភាពយន្តដំបូងរបស់ខ្លួនក្នុងរឿង ស៊ូស្ហល ហ្វ៊ូបៀ (Social phobia) ចាក់ផ្សាយក្នុងឆ្នាំ ២០១៥។ នៅក្នុងឆ្នាំដដែលនេះ ទូរទស្សន៍ tvN បានធ្វើការចាក់ផ្សាយរឿង រីផ្លាយ វ័នសៅហ្សឹនដ៍អេតថ៍ធីធេតថ៍ (Reply 1988) បានធ្វើឱ្យ រ្យ៉ូ ជុនយ៉ល (Ryu Jun-yeol) កាន់តែមានប្រជាប្រិយភាព តាមរយៈការដាក់មនោសញ្ចេតនា និងការសម្តែងដ៏ល្អឥតខ្ចោះ ទទួលបានសំឡេងសាទរយ៉ាងច្រើនពីទស្សនិកជន។
ក្រោយមកទៀត នៅឆ្នាំ ២០១៧ តារាសម្តែងរូបនេះបានសម្តែងនៅក្នុងរឿង ឌឹ ឃីង (The King) និងទទួលបានភាពជោគជ័យខ្លាំងតាមរយៈរឿង អឹ ធែកស៊ី ដ្រាយវឺរ៍ (A Taxi Driver) ដែលមានអ្នកទស្សនាលើសពី ១២.១៨ លាននាក់ និងមានភាពយន្តជាច្រើនទៀតផងដែរ។
គួរឱ្យដឹងថា ឆាប់ៗខាងមុខនេះ រ្យ៉ូ ជុនយ៉ល (Ryu Jun-yeol) នឹងបញ្ចេញស្នាដៃថ្មីមួយទៀតនៅក្នុងរឿង ឌឹ រែតថ៍ (The Rat) ត្រៀមចាក់ផ្សាយនៅលើ Netflix ដែលនឹងត្រូវសម្តែងរួមគ្នាជាមួយតារាសម្តែងជើងចាស់ លោក ស៊ុល គ្យុងគូ (Sul Kyung Gu)៕