កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានកូរ៉េបានរាយការណ៍ ថាតារាសម្តែងពន្លកថ្មី ស៊ីន ស៊ីអា (Shin Si-ah) ត្រូវបានជ្រើសរើសឱ្យសម្តែងជាតួឯកស្រីនៅក្នុងភាពយន្តរឿង ហ្គ្រេន ហ្គែឡឹកស៊ី ហូថេល (Grand Galaxy Hotel) ជំនួស ហ្គូ មីនស៊ី (Go Min Si) ដែលបានដកខ្លួនចេញ ដោយសារតែមានពាក្យចចាមអារ៉ាមថានាងធ្លាប់បានធ្វើបាបមិត្តរួមសាលា ធ្វើឱ្យការថតរឿងខាងលើត្រូវផ្អាកអស់រយៈពេលដល់ទៅ ៣ ខែឯណោះ។ 

ដោយឡែក ការដែល ស៊ីន ស៊ីអា (Shin Si-ah) ត្រូវបានជ្រើសរើសជំនួស Go Min Si នេះ ចាត់ទុកថាជាខ្សែភាពយន្តខ្នាតធំដំបូងរបស់នាង បន្ទាប់ពីបានសាងភាពល្បីល្បាញនៅក្នុងរឿង រ៉េហ្ស៊ីដឹនថ៍ ផ្លេយ៍ប៊ុកខ៍ (Resident Playbook)។ 

ហ្គ្រេន ហ្គែឡឹកស៊ី ហូថេល (Grand Galaxy Hotel) គឺជាភាគយន្តវគ្គបន្តរបស់រឿង ហូថេល ឌែល លូណា (Hotel Del Luna) ដែលជាស្នាដៃនិពន្ធថ្មីរបស់ ហុង ជុងអ៊ុន (Hong Jung-Eun) និង ហុង មីរ៉ាន់ (Hong Mi-Ran) ដឹកនាំដោយ អូ ជូងវ៉ាន (Oh Choong-Hwan)។ ចំណែកឯនៅក្នុងរឿងនេះ ស៊ីន ស៊ីអា (Shin Si-ah) នឹងត្រូវសម្តែងរួមគ្នាជាមួយ លី ដូយ៉ុន (Lee Do Hyon)៕