កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ ផលិតកម្ម មែនិតជឹម៉ឹន ស៊ូប (Management SOOP) បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការចុះកុងត្រាជាផ្លូវការជាមួយតារាស្រី ស៊ីនស៊ីអា (ShinsiA) ព្រមទាំងបានបង្ហាញអារម្មណ៍រំភើប ដែលបានតារាស្រីរូបនេះមករួមទ្រនំផងដែរ។

ស៊ីនស៊ីអា (ShinsiA) ចាប់ផ្តើមដើរនៅលើវិថីសិល្បៈជាតារាសម្តែងដំបូងនៅក្នុងរឿង ឌឹ វ៉ិតធ៍ ផាតធូ ឌឹ អ័រដឺ វ័ន  (The Witch: Part 2. The Other One )។ ក្រោយមកទៀតនាងបានសម្តែងនៅក្នុងរឿង រ៉េហ្ស៊ីដឹនថ៍ ផ្លេប៊ុក ( Resident Playbook )។ ដោយមើលឃើញពីទេពកោសល្យសម្តែងដ៏អស្ចារ្យរបស់តារាសម្តែងស្រីរូបនេះ នាងក៏កំពុងស្ថិតនៅក្នុងការពិចារណាសម្តែងនៅក្នុងភាពយន្តថ្មីជាមួយ លោក ឆូ យ៉ុង វ៉ូ (Choo Young Woo) ក្នុងរឿង អ៉ីវិន អីហ្វ ឌីស ឡើបឌិសឹផៀរ៍ ហ្វ្រ៊ម ឌឹ វ៉ើល ធូណាយថ៍  (Even if This Love Disappears from the World Tonight)។

គួរឱ្យដឹងថា មែនិតជឹម៉ឹន ស៊ូប (Management SOOP) គឺជាផលិតកម្មដែលប្រមូលផ្តុំទៅដោយតារាកូរ៉េជួរមុខជាច្រើនដូចជា កុងយូ (Gong Yoo), កុង យ៉ូជីន (Gong Hyo-jin), គីម ជែយុគ (Kim Jae-wook) និងតារាល្បីៗជាច្រើនរូបទៀត៕ប្រកួត ក៏ដើម្បីចង់បង្ហាញដល់គណៈកម្មាការឱ្យមើលឃើញពីសមត្ថភាពរបស់ស្ត្រីខ្មែររូបនេះ ថាក៏មានភាពអំណត់ខ្លាំងក្លាមិនចាញ់ប្រទេសដទៃនោះទេ។