កម្មវិធីបណ្តាញសង្គម TikTok ខណៈកាលបរិច្ឆេទកំណត់ថ្ងៃទី 19 ខែមិថុនានេះ បានមកដល់
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងបន្តកាលបរិច្ឆេទកំណត់រហូតដល់ថ្ងៃទី 19 ខែមិថុនានេះ សម្រាប់ក្រុមហ៊ុន បាយដេន (ByteDance) ដែលមានមូលដ្ឋាននៅប្រទេសចិន ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់កម្មវិធី TikTok នៅសហរដ្ឋអាមេរិក ដែលជាកម្មវិធីបណ្តាញសង្គមដ៏ល្បីល្បាញមួយ ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន 170 លាននាក់នោះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានឈានដល់នៅត្រឹមថ្ងៃដែលបានកំណត់នេះ។ កន្លងមក លោកប្រធានាធិបតី ត្រាំ បានផ្តល់ការលើកលែងពីរដងរួចមកហើយ ពីការអនុវត្តការហាមឃាត់ដែលកំណត់ដោយសភាអាមេរិកលើកម្មវិធី TikTok នេះ ដែលបានចូលជាធរមានកាលពីខែមករានោះ។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងមួយបានធ្វើឡើង ដែលនឹងបង្វែរប្រតិបត្តិការរបស់កម្មវិធី TikTok ទៅជាក្រុមហ៊ុនថ្មីមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយភាគច្រើនគ្រប់គ្រង និងដំណើរការដោយវិនិយោគិនអាមេរិក ប៉ុន្តែត្រូវបានផ្អាក បន្ទាប់ពីប្រទេសចិន ប្រកាសមិនយល់ព្រមចាប់តាំងពីផ្ទុះជម្លោះពន្ធគយ រវាងប្រទេសមហាអំណាចយក្សទាំងពីរនេះ។