ត្រៀមខ្លួនជួបជាមួយការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ វិវ (Viu) Platform វីដេអូ Streaming ដ៏ល្បីល្បាញ នឹងរៀបចំការប្រគុំតន្ត្រីដ៏ធំសម្បើម ប្រមូលផ្តុំកំពូលតារាចម្រៀងលំដាប់ពិភពលោកមកបម្រើអារម្មណ៍អ្នកគាំទ្រសិង្ហបុរី និងអ្នកគាំទ្រនៅទូទាំងពិភពលោក ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី វ៉ថឹរ បំ ស៊ីងហ្គាផ័រ (WATERBOMB SINGAPORE) 2025 ដែលនឹងរៀបចំឡើងចំនួនពីរថ្ងៃរួមមានថ្ងៃសៅរ៍ ទី ៣០ និងថ្ងៃអាទិត្យទី ៣១ ខែសីហា ឆ្នាំ ២០២៥ នៅឆ្នេរស៊ីឡូសូ (Siloso) កោះសេនតូសា  (Sentosa)។

ការប្រគុំតន្ត្រីនេះមានតារាចម្រៀងល្បីៗដូចជា ធូអេនីវ័ន (2NE1), ថេម៉ីន (TAEMIN) និង ម៉ីនហូ (MINHO) សមាជិកក្រុម ហ្សាយនី (SHINee), លី ម៉ីនយ៉ុក (Lee Min-hyuk) សមាជិក្រុម ប៊ីធូប៊ី (BTOB), ជេយ៍ប៊ី (JAY B) សមាជិកក្រុម ហ្គតសេវីន (GOT7), អេកស៊ីត (EXID) និងសិល្បករសិល្បការិនីល្បីៗជាច្រើនរូបទៀត។

មិនតែប៉ុណ្ណោះ ក៏មានការសម្តែងជូនទស្សនានូវក្បាច់រាំពិសេសៗពីក្រុមរាំចំនួនពីរក្រុម ដែលមានដូចជា ធីម ប៊ីប៊ី (TEAM BEBE) ម្ចាស់ពានពីកម្មវិធី ស្ទ្រីតដ៍ វ៉ម៉ឹន ហ្វាយ៍ថឺ ធូ (Street Woman Fighter 2) និង ជែម រិˈផាក់ប្ល៊ឹក (JAM REPUBLIC)។ 

គួរឱ្យដឹងថា តាមរយៈការប្រគុំតន្ត្រី វ៉ថឹរ បំ ស៊ីងហ្គាផ័រ (WATERBOMB SINGAPORE) 2025 ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកាន់ប្រទេសសីង្ហបុរីច្រើនឡើង3,សិល្បៈកំសាន្តអន្តរ ។