យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ 10 នាក់បានស្លាប់ បន្ទាប់ពីបាក់ស្ពានមួយកន្លែងនៅក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) របស់ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃពុធ ទី9 ខែកក្កដា។ ភ្លាមៗនោះ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើង ខណៈដែលរថយន្តចំនួន 5 គ្រឿង ត្រូវបានជឿជាក់ថាធ្លាក់ចូលទៅក្នុងទន្លេ បន្ទាប់ពីបាក់ស្ពាន។ យោងតាមអាជ្ញាធរក្នុងតំបន់ សាកសពមនុស្សចំនួន 9 នាក់ត្រូវបានរកឃើញ ហើយមនុស្ស 6 នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។