មនុស្ស 11 នាក់បាត់ខ្លួន បន្ទាប់ពីលិចទូកនៅកោះ ម៊េនតាវៃ របស់ប្រទេសឥណ្ឌូណេស៊ី

International • July 16, 2025
មនុស្ស 11 នាក់បាត់ខ្លួន បន្ទាប់ពីលិចទូកនៅកោះ ម៊េនតាវៃ  របស់ប្រទេសឥណ្ឌូណេស៊ី

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកមនុស្ស 11 នាក់ដែលបាត់ខ្លួន បន្ទាប់ពីលិចទូកមួយគ្រឿង នៅកោះ ម៊េនតាវៃ (Mentawai) ខេត្ត វែស ស៊ូម៉ាត្រា (West Sumatra) របស់ប្រទេសឥណ្ឌូនេស៊ី។ ទីភ្នាក់ងារជួយសង្គ្រោះក៏បានបញ្ជាក់ថា មនុស្សចំនួន 7 នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ខណៈដែលក្នុងចំណោមមនុស្សទាំង 18 នាក់នៅលើទូក ក្នុងនោះមាន 10 នាក់ជាមន្ត្រីរដ្ឋាភិបាលក្នុងតំបន់។ ទូក និងសាឡាង គឺជាមធ្យោបាយដឹកជញ្ជូនធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយគ្រោះថ្នាក់បែបនេះ តែងតែកើតមានឡើង យោងតាមអាកាសធាតុមិនអំណោយផល និងស្តង់ដារសុវត្ថិភាពទាប ដែលជារឿយៗអនុញ្ញាតឲ្យទូក ឬសាឡាង ផ្ទុកលើសទម្ងន់។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ ក៏មានសាឡាងមួយគ្រឿង ដែលដឹកមនុស្សប្រមាណ 65  នាក់ បានលិច ដោយក្នុងនោះមានមនុស្ស 18 នាក់បានស្លាប់ និង 17 នាក់ទៀតនៅតែបាត់ខ្លួន។






x Enlarged Image