ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយទឹកជំនន់នៅរដ្ឋតិចសាសសហរដ្ឋអាមេរិក កើនឡើងដល់ 119 នាក់

International • July 11, 2025
ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយទឹកជំនន់នៅរដ្ឋតិចសាសសហរដ្ឋអាមេរិក កើនឡើងដល់ 119 នាក់

គិតត្រឹមថ្ងៃព្រហស្បត្តិ ទី10 ខែកក្កដា ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយទឹកជំនន់ដែលវាយប្រហាររដ្ឋតិចសាស់សហរដ្ឋអាមេរិក បានកើនឡើងដល់ប្រមាណ 119 នាក់ហើយ ខណៈដែលចំនួននេះ អាចនឹងបន្តកើនឡើងបន្ថែមទៀត។ អាជ្ញាធរក្នុងតំបន់ Kerr បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស 161 នាក់ទៀត នៅតែបន្តបាត់ខ្លួន ស្របពេលដែលអភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាប៉ត់ (Greg Abbott) បានថ្លែងថា យ៉ាងហោចណាស់មានមនុស្សដល់ទៅ 173 នាក់ ត្រូវបានបាត់ខ្លួននៅទូទាំងរដ្ឋ បន្ទាប់ពីគ្រោះទឹកជំនន់នេះ។ គួរបញ្ជាក់ផងដែរថា យោងតាមសេវាអាកាសធាតុជាតិអាមេរិក ទឹកជំនន់បានសម្លាប់មនុស្សជាមធ្យម 113 នាក់ក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។