មនុស្សពីរនាក់បានស្លាប់ដោយភ្លើងឆេះព្រៃនៅក្នុងតំបន់ កាតាឡូនៀរ របស់ប្រទេសអេស្ប៉ាញ ខណៈដែលតំបន់អឺរ៉ុប កំពុងរងការវាយលុកដោយរលកកំដៅខ្លាំង ស្របពេលដែលអាជ្ញាធរក្នុងតំបន់បានជំរុញឲ្យអ្នកស្រុកប្រមាណ 14.000 នាក់ ស្នាក់នៅក្នុងផ្ទះរបស់ពួកគេជាបណ្តោះអាសន្ន។ គួរបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃបានឆាបឆេះ នៅពេលដែលតំបន់អឺរ៉ុប ប្រឈមមុខនឹងការកើនឡើងកំដៅខ្លាំង ដែលជំរុញឲ្យមានការប្រកាសដំណឹងនៅទូទាំងតំបន់។