យោងតាមទីភ្នាក់សារព័ត៌មាន ស៊ីនហួរ (Xinhua) បានរាយការណ៍កាលពីថ្ងៃអង្គារ ទី29 ខែកក្កដាថា មានមនុស្សចំនួន 30 នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងប៉េកាំងរបស់ប្រទេសចិន។ ភ្លៀង បានចាប់ផ្តើមធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន នៅជុំវិញ និងក្នុងទីក្រុងប៉េកាំង ដែលបង្កជាជំនន់ភ្លាមៗ។ អាជ្ញាធរក្រុង បានជម្លៀសប្រជាជនប្រមាណ 8 ម៉ឺននាក់ចេញពីតំបន់រងគ្រោះ ខណៈដែលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនរងការខូចខាត។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង បានបញ្ជាឲ្យស្វែងរក និងជួយសង្គ្រោះតាមគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួស។