យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី3 ខែកក្កដានេះថា មានមនុស្ស 4 នាក់បានស្លាប់ 38 នាក់កំពុងបាត់ខ្លួន និង 23 នាក់ទៀតត្រូវបានជួយសង្រ្គោះ បន្ទាប់ពីសាឡាងដឹកមនុស្សចំនួន 65 នាក់ ព្រមទាំងរថយន្តចំនួន 22 គ្រឿង បានលិចនៅជិតកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី។ គួរបញ្ជាក់ផងដែរថា សាឡាងគឺជាមធ្យោបាយដឹកជញ្ជូនទូទៅនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយគ្រោះថ្នាក់បែបនេះ តែងតែកើតឡើងយោងតាមស្តង់ដារសុវត្ថិភាពទាប និងការដឹកលើសទម្ងន់។