លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពន្ធ 50% លើការនាំចូលទង់ដែង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផលិតដែក ដែលមានសារសំខាន់សម្រាប់រថយន្តអគ្គិសនី គ្រឿងសព្វាវុធយោធា បណ្តាញអគ្គិសនី និងទំនិញប្រើប្រាស់ជាច្រើនរបស់សហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ពន្ធ 50% លើការនាំចូលទង់ដែង នេះ នឹងចូលជាធរមាននៅថ្ងៃទី 1 ខែសីហាខាងមុខ។ គួរបញ្ជាក់ផងដែរថា យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក គឺលោក Scott Bessent បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ទទួលបានប្រាក់ចំណូលពន្ធប្រមាណ 100 ពាន់លានដុល្លារ នឹងអាចកើនឡើងដល់ 300 ពាន់លានដុល្លារនៅចុងឆ្នាំ 2025។



