តួលេខអ្នកស្លាប់ដោយគ្រោះមហន្តរាយទឹកជំនន់នៅរដ្ឋតិចសាស់ កើនឡើងដល់ 67 នាក់ ខណៈ 41 នាក់ទៀតបន្តបាត់ខ្លួន

International • July 07, 2025
តួលេខអ្នកស្លាប់ដោយគ្រោះមហន្តរាយទឹកជំនន់នៅរដ្ឋតិចសាស់ កើនឡើងដល់ 67 នាក់ ខណៈ 41 នាក់ទៀតបន្តបាត់ខ្លួន

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី7 ខែកក្កដានេះ តួលេខមនុស្សដែលស្លាប់ដោយគ្រោះទឹកជំនន់នៅរដ្ឋ តិកសាស់ សហរដ្ឋអាមេរិក បានកើនឡើងដល់យ៉ាងហោចណាស់ 67 នាក់ ក្នុងនោះ រួមមានកុមារ 21 នាក់។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះ កំពុងបន្តស្វែងរកមនុស្សប្រមាណ 41 នាក់ទៀត ដែលកំពុងបាត់ខ្លួន។ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបត់ (Greg Abbott) បានប្រកាសព្រមានអំពីស្ថានភាពទឹកជំនន់នៅទូទាំងតំបន់ ខណៈកំពស់ទឹកទន្លេ និងអាងស្តុកទឹក បន្តកើនឡើង។ 





x Enlarged Image