ភ្លៀងធ្លាក់ខ្លាំង បានបន្តបោកបក់លើតំបន់ជាច្រើនក្នុងខេត្តស៊ីឈួនរបស់ប្រទេសចិន ចាប់តាំងពីថ្ងៃទី 28 ខែមិថុនា ដោយបានជំរុញឲ្យមានការជម្លៀសប្រជាជនចំនួន 72.866 នាក់ចេញពីតំបន់។ នៅក្នុងតំបន់ ជីជុង (Zizhong) អ្នកស្រុកចំនួន 1132 នាក់ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ខណៈដែលភ្លៀងធ្លាក់ខ្លាំង បង្កជាការរអិលបាក់ដី កាត់ផ្តាច់ចរាចរណ៍នៅតាមដងផ្លូវ ស្របពេលដែលនៅក្នុងទីក្រុង ស៊ុយនីង (Suining) ប្រជាពលរដ្ឋចំនួន 393 នាក់ ត្រូវបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន យោងតាមភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជន់លិចពាសពេញតំបន់។