មនុស្សប្រមាណ 90 នាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប្រទេសស៊ីរី

International • July 15, 2025
មនុស្សប្រមាណ 90 នាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប្រទេសស៊ីរី

មានមនុស្សយ៉ាងហោចណាស់ 90 នាក់បានស្លាប់ និងប្រមាណ 200 នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បន្ទាប់ពីផ្ទុះការប្រយុទ្ធគ្នា រវាងកងជីវពល ឌ្រុស (Druze) និងកុលសម្ព័ន្ធ ប៊េឌូអ៊ីន (Bedouin) ក្នុងខេត្ត ស្វីដា (Sweida) របស់ប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថា ដើមចមនៃជម្លោះ គឺផ្ទុះឡើង បន្ទាប់ពីយុវជន នៃកងជីវពល ឌ្រុស ម្នាក់ ត្រូវបានវាយដំ និងប្លន់ ដោយក្រុមកុលសម្ព័ន្ធ ប៊េឌូអ៊ីន ហើយជាការសងសឹក យុទ្ធជនរបស់កងជីវពល ឌ្រុស បានឃាត់ខ្លួនសមាជិក ក្រុម ប៊េឌូអ៊ីន ជាច្រើននាក់ ដែលជំរុញឲ្យផ្ទុះទៅជាការប្រយុទ្ធគ្នានេះ។





x Enlarged Image