អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់ថ្លៃបញ្ចូលថាមពលយានយន្ដអគ្គិសនី, បញ្ចូលតាមចរន្ត AC (អាសេ) តម្លៃ១,០៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង និងតាម DC(ដេ-សេ) តម្លៃ១,៣៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង

National • July 08, 2025
 អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់ថ្លៃបញ្ចូលថាមពលយានយន្ដអគ្គិសនី, បញ្ចូលតាមចរន្ត AC (អាសេ) តម្លៃ១,០៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង និងតាម DC(ដេ-សេ) តម្លៃ១,៣៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង

ភ្នំពេញ៖ 

អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់បញ្ជីថ្លៃបញ្ចូលថាមពល សម្រាប់ស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា កំណត់បញ្ជីថ្លៃបញ្ចូលថាមពល ឱ្យអ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី សម្រាប់ការបញ្ចូលថាមពល ឱ្យអ្នកប្រើប្រាស់យានយន្តអគ្គិសនី តាមប្រភេទ នៃការបញ្ចូលថាមពល៖

ទី១៖ ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ១,០៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង

ទី២៖ ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) តម្លៃ១,៣៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ៕







x Enlarged Image