តុលាការប្រទេសថៃ បើកសវនាការកាត់ទោសអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោក ថាក់ស៊ីន ជុំវិញការប្រមាថព្រះមហាក្សត្រ

International • July 01, 2025
តុលាការប្រទេសថៃ បើកសវនាការកាត់ទោសអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោក ថាក់ស៊ីន ជុំវិញការប្រមាថព្រះមហាក្សត្រ

តុលាការប្រទេសថៃ បានចាប់ផ្តើមសវនាការលើកដំបូងនៅក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីតលោកនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃអង្គារ ទី1 ខែកក្កដានេះ។ មេធាវីរបស់លោក ថាក់ស៊ីន គឺលោក វីនយ៉ាត់ ឆាតមុនទ្រី (Winyat Chartmontri) និងប្អូនថ្លៃរបស់លោក គឺអតីតលោកនាយករដ្ឋមន្ត្រី សុំឆៃ វុងសាវាត់ (Somchai Wongsawat) បានបង្ហាញវត្តមាននៅក្នុងតុលាការ។ សំណុំរឿងប្រឆាំងនឹងលោក ថាក់ស៊ីន នេះ ធ្វើឡើងអំឡុងពេលបទសម្ភាសកាលពីឆ្នាំ 2015 នៅពេលដែលលោកកំពុងនិរទេសខ្លួនចេញពីប្រទេស។ ការកាត់ទោសពីបទប្រមាថព្រះមហាក្សត្រនេះ ក៏កើតឡើងនៅពេលដែលលោកថាក់ស៊ីន ឈានចូលវ័យ 75 ឆ្នាំ និងកំពុងប្រឈមមុខនឹងការសម្រេចរបស់តុលាការកំពូលក្នុងខែនេះ ដែលអាចលុបចោលការដោះលែងលើរូបលោក ដែលត្រូវបានផ្តល់កាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីការសម្រាកនៅមន្ទីរពេទ្យអស់រយៈពេល 6 ខែនោះ។





x Enlarged Image