ភ្លើងឆេះព្រៃបានឆាបឆេះរាលដាលមកជិតលំនៅដ្ឋានរបស់ប្រជាជននៅក្នុងទីក្រុង ហាតេយ (Hatay) របស់ប្រទេសទួរគី ដោយជំរុញឲ្យអាជ្ញាធរប្រកាសជម្លៀសប្រជាជនចេញពីតំបន់។ អភិបាលក្រុង ហាតេយ បាននិយាយថា យ៉ាងហោចណាស់ មនុស្សប្រមាណ 5 ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ចំនួន 5 ខណៈដែលលំនៅដ្ឋានជាច្រើនខ្នង កំពុងប្រឈមនឹងការឆាបឆេះ។