ឆ្មាំឆ្នេរសមុទ្រប្រទេសឥណ្ឌូនេស៊ី បានព្យាយាមសង្រ្គោះមនុស្សរាប់រយនាក់ដែលហក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីមានការឆាបឆេះកប៉ាល់មួយគ្រឿងនៅឆ្នេរសមុទ្រ សូឡាវេស៊ី (Sulawesi) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ទី20 ខែកក្កដា។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្ស 5 នាក់បានស្លាប់ ដោយសារអគ្គីភ័យនេះ ខណៈដែលមនុស្សចំនួន 284 នាក់ផ្សេងទៀត បានហក់ចូលសមុទ្រ បន្ទាប់ពីការឆាបឆេះ។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។